អ៊ឺរ៉ុប៖ Real Madrid ត្រូវបានគេរាយណ៍ថាកំពុងតែតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមSpurs នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះថាគាត់នឹងអាចចាកចេញពីក្របខ័ណ្ឌ Premier League   នេះបើយោងតាមប្រភពDaily Mail                                                                                                                                       ក្រុមស្ដេចស Real Madrid បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធលំដាប់ពិភពលោកគឺកីឡាករ Harry Kane ដើម្បីមកបំពេញចន្លោះប្រហោងខ្សែប្រយុទ្ធ Real Madrid តាំងពីSuper star កីឡាករ Cristiano Ronaldo បានចាកចេញទៅក្លិបសេះបង្កង់ Juventusធ្វើអោយក្លិបធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។

ចំនែកឯខ្សែប្រយុទ្ធជួរមុខរបស់ក្លិបគឺ Karim Benzemaឥឡូវនេះមានអាយុ ៣២ ឆ្នាំហើយខណៈដែលគាត់រកបាន ១៤ គ្រាប់រហូតមកដល់រដូវកាលនេះក្លឹបអេស្ប៉ាញកំពុងតែតាមប្រមាញ់អ្នកស្នងតំណែង។

យោងតាម Mundo Deportivo បានឱ្យដឹងថា Kane មានអាយុ ២៦ ឆ្នាំជាប្រយុទ្ធជូរមុខនៅលើពិភពលោក ហើយMadridបានដាក់គាត់ក្នុងចំណោមជម្រើសរបស់ពួកគេសម្រាប់រដូវក្តៅនេះបើយោងតាម Mundo Deportivo ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ